ហេតុអ្វីនៅតែនឹកបងយ៉ាងនេះ? ទោះដឹងថាបងមានថ្មី ទោះដឹងថាពេលក្បែថ្លៃ មិនដឹងហេតុអ្វីបំភ្លេចមិនបាន។ បែកគ្នាយូរយ៉ាងណាទើបភ្លេច។ បែកគ្នាយូរនេះម្តេចនៅចាំ ស្រឡាញ់ស្មោះបានអ្វីខ្លះ ស្រឡាញ់ស្មោះបានប៉ុននឹង ចាំហើយទនទឹង ទនទឹងអ្នកណា។ បែកគ្នាទៅហើយម្តេចឡើយចិត្តនៅនឹកគេ នឹកមនុស្សម្នាក់ដែលគេតាំងចិត្តទៅ ទៅចោលខ្ញុំ។ ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថាឈប់នឹកគេ ឈប់នឹកទៅបេះដូងអាណិតខ្ញុំផង ស្ទើរឆ្កួតម្តងៗទៅហើយ។ ឃើញអ្នកស្រដៀង ចិត្តល្អៀងនឹកដល់បងភ្លាម តែនឹកក្នុងនាមនឹក នឹកមិនដែលគិតថាស្អប់ ទោះបងតាំងចិត្តចេញ តាំងចិត្តក្បត់ ទោះអូនស្អប់ក៏មិនយូរ ចាំដល់ណាទើបអូនអាចភ្លេចបង។
Subscribe to:
Post Comments (Atom)
Post a Comment